រសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចូលរួមជាមួយលោកអភិបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ចុះជួបផ្ទាល់តាមផ្ទះប្រជាពលរដ្ឋជួបការខ្វះខាត មានជម្ងឺ នៅសង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានឧបត្ថម្ភអង្ករ មីកញ្ចប់កន្សែងពោះគោ និងថវិកាមួយចំនួន។ តាងនាមសាខាកាកបាទក្រហម និងសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍ សូមលើកទឹកចិត្តបងប្អូនសូមថែទាំសុខភាព ហ្នឹងហ្ន៎ចិត្ត សូមរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីបន្តធានាថែរក្សាការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង់យូរអង្វែងរហូតទៅ។